មិត្ត​សម្រាប់​អ្នក

Jesus is your friend

ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ​ មិន​ត្រូវ​វិនាស​ឡើយ​ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្បជានិច្ច​វិញ (យ៉ូហាន ៣:១៦)

ព្រះយេស៊ូវ​ជា​មិត្ដ​របស់​អ្នក

God's creation

ខ្ញុំ​មាន​មិត្ដ​ម្នាក់ គាត់​គឺជា​មិត្ដ​ដ៏​ល្អ​ម្នាក់​ដែល​ខ្ញុំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ គាត់​ស្មោះត្រង់​និង​សប្បុរស​ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្គាល់​គាត់​ដែរ។ គាត់​ឈ្មោះ​ថា​ ព្រះ​យេស៊ូវ។ អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ទ្រង់​ចង់​ក្លាយ​ជាមិត្ដ​របស់​អ្នក។

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ បាន​ប្រាប់​អ្នក​អំពី​ទ្រង់។ យើង​នឹង​សិក្សា​រឿង​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរ​គឺជា​សេចក្ដី​ពិត ពោល​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ ព្រះ​អង្គ​គឺជា​ម្ចាស់​នៃ​ឋានសួគ៌​និង​ផែនដី​ហើយ​ក៏ជា​អ្នក​បង្កើត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ​ដែរ។

ព្រះ​យេស៊ូវ​ ជា​បុត្រា​របស់​ព្រះ​ជាម្ចាស់​ ហើយ​ព្រះ​អង្គ​ក៏​បាន​បញ្ជូន​ព្រះ​យេស៊ូវ​មក​លើ​ផែនដី​នេះ​ដើម្បី​ធ្វើ​ជា​ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង​រាល់​គ្នា។ ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ រួម​ទាំង​អ្នក​ហើយ​និង​ខ្ញុំ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ទ្រង់​បញ្ជូន​កូន​តែ​មួយ​របស់​ព្រះ​អង្គ​ គឺ​ព្រះ​យេស៊ូវ​ដល់​អស់​អ្នក​ណា​ដែល​ជឿ​លើ​ទ្រង់​ នឹង​មិន​ត្រូវ​វិនាស​ឡើយ​ តែ​នឹង​ទទួល​ជីវិតអស់កល្ប​ជា​និច្ច​វិញ។ (យ៉ូហាន ៣:១៦)

Jesus' birth

ព្រះ​យេស៊ូវ​ប្រសូត​នៅ​លើ​ផែនដីជា​ទារក ឪពុក​ម្ដាយ​របស់​ទ្រង់​នៅ​ផែនដី​ឈ្មោះ លោក​យ៉ូសែប​និង​នាង​ម៉ារី។ ទ្រង់​បាន​ប្រសូត​នៅ​ក្នុង​ក្រោល​សត្វ​ ហើយ​ផ្ទំ​ក្នុង​ស្នូក។

ព្រះ​យេស៊ូវ​ចំរើន​វ័យឡើង​ជាមួយ​នឹង​លោក​យ៉ូសែប​និង​នាង​ម៉ារី ហើយ​ទ្រង់​បាន​ស្ដាប់​បង្គាប់​ពួក​គាត់​ ទាំង​ពីរ​ណាស់។ ទ្រង់​មាន​បង​ប្អូន​ប្រុស​ស្រី​លេង​ជាមួយ​នឹង​ទ្រង់។ ទ្រង់​តែងតែ​ជួយ​លោក​យ៉ូសែប​ នៅ​ក្នុង​រោង​ជាង​ឈើ​របស់​គាត់។

Jesus and the lad with food

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ធំ​ពេញ​វ័យ​ ទ្រង់​បាន​បង្រៀន​មនុស្ស​អំពី​ព្រះ​វរបិតា​ទ្រង់​ដែល​គង់​នៅ​ឋានសួគ៌។ ទ្រង់​បាន​បង្ហាញ​ពួក​គេ​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​ដែល​មាន​ចំពោះ​ពួក​គេ។ ទ្រង់​ប្រោស​អ្នក​ជំងឺ​ ហើយ​ជួយ​គេ​ឲ្យ​រួច​ផុត​ពី​ភាព​ខ្វល់​ខ្វាយ​ផង។ ព្រះ​អង្គ​ក៏​ជា​មិត្ដ​នៃ​ក្មេងៗ​ផងដែរ។

ទ្រង់​ចង់​ឲ្យ​ពួក​គេ​នៅ​ក្បែរ​ទ្រង់។ ទ្រង់​ចំណាយ​ពេល​ជាមួយ​ពួក​គេ ហើយ​ក្មេងៗ​ស្រឡាញ់​ព្រះ​យេស៊ូវ​ណាស់​ និង​ចង់​នៅ​ជាមួយ​ទ្រង់​ថែម​ទៀត​ផង។

ប៉ុន្តែ​មនុស្ស​មួយ​ចំនួន មិន​ស្រឡាញ់​ព្រះ​យេស៊ូវ​ទេ។ ពួក​គេ​ច្រណែន​ឈ្នានីស​ទ្រង់​ហើយ​ស្អប់​ទ្រង់។ ពួក​គេ​ស្អប់​ទ្រង់​ខ្លាំង​ណាស់ រហូត​ដល់​ចង់​សំលាប់​ទ្រង់។ មាន​ថ្ងៃ​ដ៏​គួរ​ឲ្យ​ខ្លាច​និង​រន្ធត់​បំផុត​មួយ ពួក​គេ​បាន​សំលាប់​ទ្រង់​ដោយ​ដំ​ដែក​គោល​ទ្រង់​ភ្ជាប់​នៅ​លើ​ឈើ​ឆ្កាង។ ព្រះ​យេស៊ូវ​មិន​បាន​ធ្វើ​អ្វី​ខុស​សោះ ប៉ុន្តែ​ទ្រង់​បាន​សុគត​ជំនួស​យើង ដោយ​ព្រោះ​តែ​បាប​ដែល​យើង​រាល់​គ្នា​បាន​ប្រព្រឹត្ត។

Jesus on the cross

រឿង​របស់​ព្រះ​យេស៊ូវ​ពុំ​បាន​បញ្ចប់​ជាមួយ​ការ​សុគត​របស់​ទ្រង់​ទេ។ ព្រះ​ជាម្ចាស់​បាន​ប្រោស​ទ្រង់​ឲ្យ​រស់​ពី​សេចក្ដី​ស្លាប់! ពួក​សិស្ស​របស់​ទ្រង់​បាន​ឃើញ​ទ្រង់។ ក្រោយ​មក​ទ្រង់​បាន​យាង​ទៅ​ឯ​នគរឋានសួគ៌​វិញ។

ថ្ងៃ​នេះ​ទ្រង់​អាច​ឃើញ​អ្នក និង​ឮ​អ្នក។ ទ្រង់​បាន​ដឹង​គ្រប់​ការ​ទាំង​អស់​ពី​អ្នក ហើយ​ទ្រង់​យក​ព្រះ​ទ័យទុក​ដាក់​ចំពោះ​អ្នក។ គ្រាន់តែ​អ្នក​ចូល​ទៅ​រក​ទ្រង់​ដោយ​អធិស្ឋាន ហើយ​ទូល​ថ្វាយ​ទ្រង់​ពី​គ្រប់​បញ្ហា​ដែល​អ្នក​មាន ព្រោះ​ទ្រង់​ត្រៀម​អង្គ​ទ្រង់​ជា​ស្រេច​ដើម្បី​ជួយ​អ្នក។ អ្នក​អាច​អោន​ក្បាល​ចុះ​ ហើយ​និយាយ​ទៅ​កាន់​ទ្រង់​នៅ​ពេល​ណា​ឬ​កន្លែង​ណា​ក៏បាន។

ថ្ងៃ​ណា​មួយ​ព្រះ​យេស៊ូវ​នឹង​យាង​មក​​ម្ដង​ទៀត! នៅ​ពេល​ដែល​ទ្រង់​យាង​មក​វិញ ទ្រង់​នឹង​នាំ​អស់​អ្នក​ណា​ដែល​ជឿ​ទ្រង់ ទៅ​ឋានសួគ៌​ជាមួ​យ​នឹង​ទ្រង់​មិន​ខាន។៚

Jesus listening to a woman pray

( khmer ខ្មែរ )