ចម្លើយ​សម្រាប់អ្នក

Jesus at the well

តើ​អ្នក​ដឹង​ទេ​ថា មាន​មនុស្ស​ម្នាក់​ដែល​ដឹង​អ្វី​គ្រប់​យ៉ាង​អំពី​អ្នក? នោះ​គឺ​ជា​ព្រះ​អម្ចាស់​ដែល​បាន​បង្កើត​ពិភពលោក​ទាំង​មូល និង​របស់​សព្វសារពើ​ផង។ ព្រះ​យេស៊ូវ​គឺ​ជា​បុត្រា​របស់​ព្រះ​អម្ចាស់ ហើយ​ទ្រង់​ក៏​ជ្រាប​នូវ​អ្វីៗគ្រប់​យ៉ាង​ដែល​អ្នក​បាន​ធ្វើ។ ទ្រង់​ជ្រាប​អំពី​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល។ ទ្រង់​ស្រឡាញ់​អ្នក និង​ព្រម​យាង​មក​លើ​ផែនដី​នេះ​ដើម្បី​សង្គ្រោះ​អ្នក​ពី​បាប។ ទ្រង់​មាន​ផែនការ​សំរាប់​ជីវិត​របស់​អ្នក​ដោយ​នាំ​មក​នូវ​សុភមង្គល​សំរាប់​អ្នក។

ថ្ងៃ​មួយ ព្រះ​យេស៊ូវ​បាន​ធ្វើ​ដំណើរ​ជាមួយ​មិត្ដ​របស់​ទ្រង់។ ទ្រង់​បាន​យាង​ទៅ​ភូមិ​មួយ​នៅ​ស្រុក​សាម៉ារី។ព្រះ​យេស៊ូវ​បាន​សំរាក​នៅ​ក្បែរ​អណ្ដូងទឹក​មួយ នៅ​ពេល​នោះ មិត្ដ​របស់​ទ្រង់​បាន​ទៅ​ទិញ​ម្ហូប​អាហារ​អស់​ហើយ។

ពេល​ដែល​ទ្រង់​កំពុងតែ​គង់នៅ​ទី​នោះ មាន​ស្ដ្រី​ម្នាក់​មក​ដងទឹក​ពី​អណ្ដូង។ ព្រះ​យេស៊ូវ​បាន​សួរ​ថា តើ​នាង​អាច​ឲ្យ​ទឹក​ខ្​ញុំ​ទទួលទាន​បន្តិច​បាន​ទេ?

ស្ដ្រី​នោះ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង “លោក​ម្ចាស់​សុំ​ទឹក​ខ្ញុំ?តើ​លោក​ម្ចាស់​មិន​ដឹង​ទេ​ឬ​អី​ថា ខ្ញុំ​ជា​សាសន៍​សាម៉ារី ប៉ុន្តែ​លោក​ម្ចាស់​ជា​សាសន៍​យូដា? សាសន៍​យូដា និង​សាសន៍​សាម៉ារី គឺ​មិន​ត្រូវ​គ្នា​នោះ​ទេ!”

ព្រះ​យេស៊ូវ​តប​យ៉ាង​សុភាព​ថា "បើ​នាង​ពិត​ជា​ដឹង​ច្បាស់​អំពី​ព្រះ​អម្ចាស់ ហើយ​និង​អ្នក​ដែល​នាង​កំពុង​និយាយ​ជាមួយ នាង​នឹង​សុំ​ឲ្យ​ខ្ញុំ​ប្រទាន​ទឹក​ដែល​រស់​ដល់​នាង​វិញ​មិន​ខាន។ ខ្ញុំ​នឹង​ពេញ​ចិត្ដ​ឲ្យ"។

ស្ដ្រី​ម្នាក់​នោះ​មើល​ទៅ​ទ្រង់​យ៉ាង​ភ្ញាក់ផ្អើល ហើយ​នាង​និយាយ​ថា “លោក​ម្ចាស់ អណ្ដូង​នេះ​ជ្រៅ​ណាស់ លោក​ម្ចាស់​ក៏​គ្មាន​អ្វី​ដង​ទឹក​ទេ “តើ​លោក​ម្ចាស់​ធ្វើ​ដូចម្ដេច​ទើប​អាច​ដួស​ទឹក​រស់​នោះ​បាន”?។

ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប​ទៅ​នាង​វិញ​ថា “អស់​អ្នក​ណា​ដែល​ផឹក​ទឹក​អណ្ដូង​នេះ នឹង​ត្រូវ​ស្រេក​ទៀត តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ។”

ស្ដ្រី​នោះ​បាន​និយាយ​ថា “លោក​ម្ចាស់ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដូច​នេះ​ខ្ញុំ​នឹង​មិន​ស្រេក​ទៀត​ទេ ហើយ​ក៏​មិន

​បាច់​មក​ដង​ទឹក​នៅ​ទី​នេះ​ទៀត​ដែរ”។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ទៅ​ប្រាប់​ប្ដី​របស់​នាង​ហើយ​ចាំ​ត្រឡប់​មក​វិញ”។

Jesus at the well

នាង​តប​ថា “ខ្ញុំ​ម្ចាស់​គ្មាន​ប្ដី​ទេ”។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “នាង​និយាយ​ថា គ្មាន​ប្ដី​នោះ​ត្រូវ​ហើយ។ នេះ​ជា​ការពិត តែ​កាល​ពី​មុន​នាង​មាន​ប្ដី​៥​នាក់ ហើយ​ម្នាក់​ដែល​នាង​បាន​រស់​នៅ​ជាមួយ​ឥឡូវ​នេះ មិនមែន​ជា​ប្ដី​នាង​ទេ”។

នាង​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ថា “តើ​បុរស​ម្នាក់​នេះ​ដឹង​ពី​ខ្ញុំ​ដោយ​របៀប​ណា? លោក! ខ្ញុំ​អាច​យល់​ហើយ​ថា លោក​គឺ​ជា​ហោរា​របស់​ព្រះ”។ “ខ្ញុំ​មាន​សំណួរ​មួយ​សំរាប់​លោក សាសន៍​របស់​ខ្ញុំ​បាន​គោរព​បូជា​ព្រះ​នៅ​ទី​កន្លែង​នេះ ប៉ុន្តែ​មាន​គេ​និយាយ​ថា គឺ​មាន​តែ​ក្រុង​យេរូសាឡឹម​ទេ​ដែល​ជា​កន្លែង​សម្រាប់​គោរព​បូជា​ដល់​ព្រះ​ជាម្ចាស់”។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា "នោះ​មិន​សំខាន់​ទេ​ថា​កន្លែង​ណា​ដែល​យើង​គោរព​នោះ។ សព្វថ្ងៃ​នេះ អ្នក​ដែល​ជឿ​លើ​ព្រះ​ជាម្ចាស់ អាច​គោរព​បូជា ព្រះ​វរបិតា​ដោយ​វិញ្ញាណ​និង​សេចក្ដីពិត​គ្រប់​ទី​កន្លែង”។

នាង​បាន​និយាយ​ទៀត​ថា “ខ្ញុំ​ដឹង​ថា​ព្រះ​មេស្ស៉ី​(អ្នកសង្គ្រោះ) នឹង​យាង​មក ដែល​គេ​គ្រប់​គ្នា​ហៅ​ទ្រង់​ថា ព្រះ​គ្រីស្ទ។ នៅ​ពេល​ដែល​ទ្រង់​យាង​មក ទ្រង់​នឹង​ប្រាប់​យើង​អំពី​អ្វី​គ្រប់​បែប​យ៉ាង។”

បន្ទាប់​មក ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា “គឺ​ខ្ញុំ​ហ្នឹង​ហើយ”។

The woman running to town

ង​បាន​ទុក​ក្អមទឹក​របស់​នាង ហើយ​រត់​ទៅ​ក្នុង​ទី​ក្រុង ព្រមទាំង​ស្រែក​ថា “មក!” “មក​មើល​លោក​ម្ចាស់​ម្នាក់​នេះ ដែល​បាន​ប្រាប់​ខ្ញុំ​អំពី​រឿង​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ!។ តើ​គាត់​មិន​មែន​ជា​ព្រះ​គ្រីស្ទ​ទេ​ឬ​អី?”

បន្ទាប់​មក មនុស្ស​ពី​ទី​ក្រុង​បាន​ទៅ​ជួប​ព្រះ​យេស៊ូវ។ មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ថា ទ្រង់​គឺ​ជា​ព្រះ​គ្រីស្ទ​ជា​អង្គ​សង្គ្រោះ ពីព្រោះ​ទ្រង់​ជ្រាប​អ្វី​គ្រប់​យ៉ាង​អំពី​ពួក​គេ។ ទាំង​អស់​នេះ​គឺ​មាន​នៅ​ក្នុង​ព្រះគម្ពីរ យ៉ូហាន ៤:-៤២

ព្រះ​យេស៊ូវ​ជ្រាប​កិច្ចការ​ទាំង​អស់​អំពី​យើង​រាល់​គ្នា ពី​រឿង​ល្អ ក៏​ដូចជា​រឿង​អាក្រក់​ផង​ដែរ។ យើង​ពិតជា​ចង់​លាក់​នូវ​ភាពអាក្រក់​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​ជីវិត ប៉ុន្ដែ​យើង​ភ្លេច​ថា យើង​មិន​អាច​លាក់​បាំង​អ្វី​មួយ​ពី​ព្រះ​យេស៊ូវ​បាន​ទេ។ ទ្រង់​បាន​យាង​មក​ដើម្បី​សង្គ្រោះ​និង​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ទណ្ឌកម្ម​នៃ​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត។ ទ្រង់​អាច​ជួយ​កំសាន្ត​ចិត្ត​អស់​អ្នក​ដែល​មាន​ទុក្ខព្រួយ និង​ខ្វល់ខ្វាយ​នៅ​ក្នុង​ចិត្ត ហើយ​ប្រទាន​នូវ​ចិត្ត​សន្តិភាព​ដល់​យើង។ ទ្រង់​បាន​សុគត​ដើម្បី​លុបលាង​បាប​របស់​យើង ហើយ​ទ្រង់​ក៏​បាន​រៀបចំ​កន្លែង

​សំរាប់​យើង​នៅ​លើឋានសួគ៌​នៅ​ពេល​យើង​ស្លាប់​ទៅ។ ព្រះ​យេស៊ូវ​គឺ​ជា​ចម្លើយ​ទាំង​អស់​នៃ​សំនួ​ររបស់​យើង។ ទ្រង់​ចង់​ក្លាយជា​មិត្ដ​របស់​អ្នក។ ទ្រង់​ចង់​បំពេញ​នូវ​ភាពទទេរ​ស្អាត​នៅ​ក្នុង​ចិត្ដ​របស់​អ្នក។ ទ្រង់​អាច​ជំនួស​នូវ​ភាពភ័យខ្លាច និង​ភាព​ខ្វល់ខ្វាយ​ឥតស្រាក​ស្រាន្ត​របស់​អ្នក ហើយ​បំពេញ​វិញ​នូវ​ចិត្ត​ស្ងប់​និង​សុខសាន្ត​នៅ​ក្នុង​ចិត្ត។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ចូរ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំរាក” (ម៉ាថាយ ១១:២៨) ដោយ​គ្រាន់តែ​អធិស្ឋាន​ទៅ​ព្រះ ហើយ​ទូល​ទ្រង់​រាល់​កំហុស​របស់​អ្នក ព្រមទាំង​ទទួល​សារភាព​អំពើ​បាប

របស់​អ្នក។ សុំ​ឲ្យ​ព្រះ​យេស៊ូវ​ចូល​មក​គង់​ក្នុង​ចិត្ត​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​ថ្វាយ​ខ្លួន​ដល់​ព្រះ​ជាម្ចាស់ ដោយ​ក្តីជំនឿ នោះ​ទ្រង់​នឹង​គង់​នៅ​ក្នុង​ចិត្ដ​របស់​អ្នក។ ព្រះ​វត្ដមាន​របស់​ទ្រង់​នឹង​ផ្ដល់​នូវ​ភាពរីករាយ​ដល់​អ្នក។ ទ្រង់​នឹង​ប្រទាន​កំលាំង និង​គោល​ដៅ​ជីវិត​ដល់​អ្នក។ ទ្រង់​នឹង​ក្លាយជា​ចម្លើយ​សំរាប់​អ្នក៕៚

Jesus teaching the crowd